Developed by Khmer Focus

ផ្សព្វផ្សាយប្រកាសតែងតាំងមុខងារភារកិច្ចថ្មី (ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨)

ភ្នំពេញ៖ ការផ្សព្វផ្សាយ​ប្រកាស​តែងតាំង​មុខងារ​ភារកិច្ច​ថ្មី​​របស់​មន្ត្រី ០៣រូប ថ្នាក់​អនុ​ប្រធាននាយកដ្ឋាន ០២រូប និង​អនុ​ប្រធានការិយាល័យ ០១រូប ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណាវុធ អគ្គ​លេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ​និង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​គ្រប់​ជាន់​ថ្នាក់ នៃ​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានមានមតិសំណេះសំណាល និងផ្តល់មតិណែនាំ​ដល់មន្ត្រីទាំងអស់ ឱ្យខិតខំបំពេញការងារតាមភារកិច្ចរបស់ខ្លួន មានសាមគ្គីភាព​ និងគោរពវិន័យការងារឱ្យបានល្អ​ សមស្របតាមសហលក្ខន្តិកៈមន្ត្រីរាជការដែលបានកំណត់៕