កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនៃការគ្រប់គ្រងគ្រោះរាំងស្ងួត (ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត នៃការគ្រប់គ្រងគ្រោះរាំងស្ងួត ឆ្នាំ២០១៩-២០២៣ របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារលេខាធិការដ្ឋាន MRC។
គោលបំណងនៃកិច្ចប្រជុំគឺ (១). ពិនិត្យលើតារាងម៉ាទ្រិកនៃមតិយោបល់ និងអនុសាសន៍ពីប្រទេសជាសមាជិក កាលពីកិច្ចប្រជុំថ្នាក់តំបន់ សម្រាប់ជាមូលដ្ឋានរៀបចំយុទ្ធសាស្រ្តគ្រប់គ្រងគ្រោះរាំងស្ងួត ២០១៩-២០២៣ (២). ពិនិត្យលើយុទ្ធសាស្រ្ត និងការងារអាទិភាព របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង (៣). ពិនិត្យលើផែនទីវិថី និងទិសដៅការងារបន្ត សម្រាប់កសាងផែនការយុទ្ធសាស្រ្ត៕