Developed by Khmer Focus

កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តថវិកាកម្មវិធី (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨)

ភ្នំពេញ៖ លោក អ៊ូ​ សុផាណា ប្រធាន​នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​ជា​មួយ​ក្រុម​ការងារ​ហិរញ្ញវត្ថុ នៃ​ក្រសួង ធនធាន​ទឹក និង​ឧតុនិយម និង​អាជ្ញាធរ​ទន្លេសាប ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​ថវិកា​កម្មវិធី​ ដោយ​មាន​ការ​បង្ហាញ និង​ពិភាក្សាពីវឌ្ឍនភាព នៃការអនុវត្តថវិកាកម្មវិធីក្នុងទិដ្ឋភាពហិរញ្ញវត្ថុ បញ្ហាប្រឈមរួម និងយន្តការដោះស្រាយកន្លងមក។ កិច្ចប្រជុំនេះរៀបចំដោយអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារភ្នំពេញ និងមានការចូលរួមពីមន្ត្រីទទួលបន្ទុកការងាររៀបចំថវិកាកម្មវិធីនៃក្រសួង ស្ថាប័នចំនួន ១៥ ដែលបានអនុវត្តន៍ថវិកាកម្មវិធីដំណាក់កាលទី២ ចាប់ពីឆ្នាំ២០១៦​៕