Developed by Khmer Focus

កិច្ច​ប្រជុំ​ក្រុម​ការងារ JCWG លើក​ទី២ (ថ្ងៃទី ០៤-០៥ ខែមេសា ឆ្នាំ២០១៧)

ជំពូក៖ PNPCA

ឧត្តមសាយ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ដែល​មាន​តំណាង​មក​ពី ក្រសួង​បរិស្ថាន រដ្ឋបាល​ជលផល ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​អគ្គលេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ការងារ JCWG លើក​ទី២ ស្តីពី​នីតិ​វិធី PNPCA នៃ​ការ​ពិគ្រោះ​យោបល់​ជា​មុន សម្រាប់​គម្រោង​ទំនប់​វារីអគ្គិសនី ប៉ាក់បេង របស់ឡាវ នៅខេត្ត Oudomxay ប្រទេសឡាវ។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី៖

១. ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍បច្ចេកទេស (TRR) លើក១ ស្តីពីគម្រោងវារីអគ្គិសនី ប៉ាក់បេង និងពិនិត្យឡើងវិញនូវវិធីសាស្ត្រវាយតម្លៃ និងលទ្ធផល TRR លើកទី១
២. បង្ហាញ និងពិភាក្សាលើរបកគំហើញថ្នាក់ជាតិ និងលទ្ធផល នៃកិច្ចប្រជុំថ្នាក់ជាតិលើកទី១
៣.ពិភាក្សា និងផ្តល់យោបល់លើវេទិកាជាមួយអ្នកពាក់ព័ន្ធលើកទី១ និងសំណើរៀបចំវេទិកាលើកទី២ និងកិច្ចប្រជុំ JCWG លើកទី៣៕