Developed by Khmer Focus

សិក្ខាសាលាស្តីអំពីការប្រើប្រាស់ប្រព័ន្ធគាំទ្រសេចក្តីសម្រេចចិត្ត (DSS) និងពិភាក្សា ប្រពន្ធ័គ្រប់គ្រងព័ត៍មាន IMS (ថ្ងៃទី ២៣-២៥ ខែកុម្ភៈ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​ប្រធាន​គ្រប់គ្រង​សមាសភាគទី២ នៃ​គម្រោង​គ្រប់គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គតំណាក់កាលទី៣ បានចូលរួមដឹកនាំសិក្ខាសាលាស្តីអំពីការប្រើប្រាស់ប្រព័ន្ធគាំទ្រសេចក្តីសម្រេចចិត្ត (DSS) និងពិភាក្សាប្រពន្ធ័គ្រប់គ្រងព័ត៍មាន IMS និងឧបករណ៍សម្រាប់ធ្វើផែនការអាងទន្លេ (Planning App / Basin Planning Tool – BPT) ដោយសមាសភាពចូលរួម រួមមានមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រុមការងារ DHI និងក្រុមលេខាធិការដ្ឋាន សមាសភាគទី២។

គោលបំណងសំខាន់នៃសិក្ខាសាលាគឺ ១) បន្តសិក្សាស្វែងយល់ ពិភាក្សាពិគ្រោះយោបល់បន្ថែមលើការប្រើប្រាស់ប្រព័ន្ធគាំទ្រសេចក្តីសម្រេចចិត្ត (DSS) និង ២) ពិភាក្សាអំពីប្រព័ន្ធគ្រប់គ្រងព័ត៍មាន (IMS) និង Basin planning tool ដោយបានប្រៀបធៀបទម្រង់ដែលបានពិភាក្សាលើកមុនៗ និង៣) ជម្រុញការយល់លើការប្រើប្រាស់ DSS កាន់តែល្អប្រសើរ ដែលជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងការកសាងសមត្ថភាពស្ថាប័ន និងជាមូលដ្ឋានសិក្សា និងវិភាគទិន្នន័យបែបវិទ្យាសាស្រ្តសម្រាប់ការកសាងផែនការអាងទន្លេ និងសម្រាប់កិច្ចពិភាក្សាការងារធនធានទឹកឆ្លងដែនជាមួយប្រទេសនៅតំបន់ខ្សែទឹកខាងលើ។

ជាលទ្ធផលសិក្ខាសាលា៖ បានផ្តល់ឱ្យសិក្ខាកាមជាមន្រ្តីគម្រោងបានយល់កាន់តែច្បាស់អំពីឧបករណ៍ និងបានពិនិត្យ និងផ្តល់យោបល់លើឧបករណ៍ផែនការ និងប្រព័ន្ធគ្រប់គ្រងទិន្ន័យម្រាប់ តំបន់ 3S និង 4P ដើម្បីឱ្យក្រុមជំនាញការជាតិ និងអន្តរជាតិនៃក្រុមហ៊ុនទីប្រឹក្សា DHI រៀបចំកែលំអបន្ថែម។ ឧបករណ៍ទាំងនេះសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តលើការការអភិវឌ្ឍន៍នានានៅក្នុងតំបន់  គាំទ្រការងារគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ធ្វើការទុកដាក់ គ្រប់គ្រង ថែទាំ និងការទាញយកទិន្នន័យម៉ូដែល និងផែនការពីប្រព័ន្ធគ្រប់គ្រងព័ត៍មាន (IMS) និងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ DSS នៅពេលអនុវត្តជាក់ស្តែងជាបន្តបន្ទាប់៕