Developed by Khmer Focus

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជូននូវបរិក្ខារអនាម័យរួមមាន ម៉ាស ស្រោមដៃពេទ្យ ទឹកអាកុល និងឧបករណ៍វាស់កម្តៅ (ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និងឧតុនិយម និងជាប្រធាន​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ផ្តល់​ជូននូវ​បរិក្ខារអនាម័យ​រួមមាន ម៉ាស ស្រោម​ដៃ​ពេទ្យ ទឹក​អាកុល និង​ឧបករណ៍​វាស់​កម្តៅ។ល។ ជូន​ដល់គ្រប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួង​ធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ជាលើកទី៣ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ "៣ការពារ និង៣កុំ" ចំពោះព្រឹត្តិការណ៍សហគមន៍២០កុម្ភ: នាពេលថ្មីៗនេះ។

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការ "ទប់ស្កាត់មេរោគកូវីដ-១៩"៕