កិច្ចប្រជុំក្រុមជំនាញការបរិស្ថានស្តីពី ការវាយតម្លៃ និងធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យ និងផែនទីដីសើម (ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១)
ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមជំនាញការបរិស្ថានស្តីពី ការវាយតម្លៃ និងធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យ និងផែនទីដីសើម ក្នុងអាងទន្លេមេគង្គក្រោម ដោយប្រើបច្ចេកទេសរូបភាពពីលើអាកាស ដោយមានការចូលរួមពីប្រទេសជាសមាជិក និងអ្នកសង្កេតការមកពី ធនាគាអភិវឌ្ឍន៍អាឡឺម៉ង់ KfW អង្គការ IUCN, WCS និងក្រុមហ៊ុនទីប្រឹក្សា GITEC-GmbH។ ចំពោះក្រុមការងារកម្ពុជា មានមកពីក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំ៖
(១) ពិនិត្យ និងពិភាក្សារបាយការណ៍ស្តីពី ការវាយតម្លៃ និងធ្វើបច្ចុប្បន្នភាពផែនទី និងមូលដ្ឋានទិន្នន័យដីសើម ដោយប្រើបច្ចេកទេសរូបភាពពីលើអាកាស
(២) ពិនិត្យ និងពិភាក្សារបាយការណ៍ស្ថានភាព និងនិន្នាការដីសើមក្នុងអាងទន្លេមេគង្គភាគខាងក្រោម និង
(៣) ពិភាក្សាអំពីជំហានបន្ទាប់សម្រាប់បោះពុម្ភរបាយការណ៍ទាំងនេះ៕