Developed by Khmer Focus

កិច្ចប្រជុំក្រុមជំនាញការបរិស្ថានស្តីពី សេចក្តីព្រាងការសាកល្បងគោលការណ៍បច្ចេកទេស សម្រាប់ការការពារ (ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ​កិច្ចប្រជុំក្រុមជំនាញការបរិស្ថានស្តីពី សេចក្តីព្រាង​ការសាកល្បងគោលការណ៍បច្ចេកទេស សម្រាប់​ការការពារ និងធ្វើឱ្យប្រសើរឡើងនូវទីជម្រកត្រី​សំខាន់ៗ ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ។ ចំពោះ​ក្រុមការងារកម្ពុជា មានមកពីរដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំ៖

(១) ពិនិត្យ និងពិភាក្សាអំពី សេចក្តីព្រាងការសាកល្បងគោលការណ៍បច្ចេកទេស សម្រាប់ការការពារ និងធ្វើឱ្យប្រសើរឡើងនូវទីជម្រកត្រីសំខាន់ៗ និង

(២) ប្រមូលធាតុចូលដើម្បីបញ្ចប់អំពី សេចក្តីព្រាងការសាកល្បង ដើម្បីរួមបញ្ចូលក្នុងកិច្ចព្រមព្រៀងការងារ និង ToR សម្រាប់ការអនុវត្ត៕