Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិភាក្សាលើគោលការណ៍ណែនាំបច្ចេកទេសស្តីពី សំណង់ជណ្តើរត្រីតាមប្រព័ន្ធធារាសាស្រ្ត (ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ធំ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹក​នាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិភា​ក្សា​លើសេចក្តីព្រាងចុងក្រោយ នៃគោលការណ៍​ណែនាំបច្ចេកទេសស្តីពី សំណង់ជណ្តើរត្រីតាម​ប្រព័ន្ធធារាសាស្រ្ត ដែលមានភាពសមស្របសម្រាប់ការធ្វើបម្លាស់ទីរបស់ត្រី ក្នុងអាងទន្លេមេគង្គក្រោម ដោយមានការចូលរួមពីមន្រ្តីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ  មន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជំនាញការជាតិផ្នែកជណ្តើរត្រី (Fishways or Fish passage)។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីពិភាក្សា និងអនុម័តជាគោលការណ៍នៅកម្រិតជាតិ លើសេចក្តីព្រាងចុងក្រោយ នៃគោលការណ៍ណែនាំបច្ចេកទេសស្ដីពី សំណង់ជណ្តើរត្រីតាមប្រព័ន្ធធារាសាស្រ្ត ដែលមានភាពសមស្របសម្រាប់ការធ្វើបម្លាស់ទីរបស់ត្រី ក្នុងអាងទន្លេមេគង្គក្រោម។

លទ្ឋផលនៃកិច្ចប្រជុំគឺ បានពិនិត្យ ពិភាក្សា និងបានផ្តល់នូវមតិយោបល់ និងអនុសាសន៍មួយចំនួន សម្រាប់កែលម្អសេចក្តីព្រាង ហើយដែលមតិយោបល់ និងអនុសាសន៍ទាំងនោះ នឹងត្រូវប្រមូលផ្តុំ ចងក្រង រួចផ្ញើជូនលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គអន្តរជាតិ សម្រាប់ការពិនិត្យ ពិចារណា និងពិភាក្សាជាបន្តទៀតនៅកម្រិតតំបន់៕