Developed by Khmer Focus

សិក្ខាសាលាស្តីពី ក្របខណ្ឌប្រាក់កម្ចី (ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​សិក្ខា​សាលា​តាម Video Conference ដែល​រៀប​ចំ​ដោយ​ក្រុម​ភាគី​ធនាគារ​វិនិយោគ​អ៊ឺរ៉ុប (European Investment Bank-EIB) ស្តីពី ក្របខណ្ឌ​ប្រាក់​កម្ចី (Framework Loan Allocation Process/Disbursement/ Environment/Social Standards and Procurement) ដែលប្រព្រឹត្តទៅ​ក្រោមការដឹក​នាំ​របស់​ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ និងជានាយកគម្រោង PMU-ADB និង WB នៃក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីមន្រ្តីភាគី EIB មន្រ្តីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអាជ្ញាធរទន្លេសាប មន្រ្តីសមាជិកក្រុមការងារ PMU ជំនាញការជាតិ និងអន្តរជាតិ មន្រ្តីតំណាងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នាយកដ្ឋានឧតុនិយម និងមន្រ្តីតំណាងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង កំពង់ធំ កំពង់ចាម តាកែវ និងខេត្តកំពត៕