Developed by Khmer Focus

កិច្ចពិគ្រោះយោបល់លើ សេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីស ក្នុងតំបន់មេគង្គ សម្រាប់ឆ្នាំ២០២២-២០២៥ (ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្រ្តៃយ៍ និងលោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការ​អន្តរ​ជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចពិគ្រោះយោបល់លើ សេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីស ក្នុងតំបន់មេគង្គ សម្រាប់ឆ្នាំ២០២២-២០២៥។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គ លេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន។ រីឯភាគី ស្វីស ដឹកនាំដោយលោក ម៉ាកឃឹស ប៊ឺលី នាយកទីភា្នក់ងារស្វីស សម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីជំនាញ នៃទីភ្នាក់ងារ SDC។ កិច្ចប្រជុំបានពិភាក្សាលើប្រធានបទចំនួន ៣ គឺ៖ ១- អភិបាលកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋ ២- ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ និង ៣- សមាហរណកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច៕