Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ឧបករណ៍កសាងផែនការចក្ខុវិស័យ (ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំមន្រ្តីក្រុមការងារថ្នាក់ជាតិ ដែលមាន​មន្រ្តីពី គជទមក មន្រ្តីពីក្រសួងធនធានទឹក និង​ឧតុនិយម ពីក្រសួងសាធារណការ និងដឹកជញ្ជូន ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីក្រសួងផែនការ ពីក្រសួងបរិស្ថាន និងមន្រ្តីពីក្រសួងរ៉ែ និងថាមពល ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ឧបករណ៍កសាងផែនការចក្ខុវិស័យរួមអនឡាញ ដែលរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។ កិច្ចប្រជុំបានស្តាប់នូវបង្ហាញស្តីពីឧបករណ៍ (Tool) ចំនួន៣ គឺ៖ (១) Technical too (២) Decision Maker too (៣) General Public tool។ កិច្ចប្រជុំបានពិនិត្យលើឧបករណ៍ទាំង៣ ដោយបានផ្តល់មតិកែលម្អ លើផ្នែកដែលមិនទាន់ដំណើរការអំពី ការយកទិន្នន័យពី Council study ទៅប្រើប្រាស់ និងការប្រើឧបករណ៍ដើម្បីវាយតម្លៃរបាយការណ៍ស្ថានភាពអាងទន្លេ គាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេ និងផែនការចង្អុលថ្នាក់ជាតិ។

ជំហានបន្ទាប់ នឹងមានសិក្ខាសាលាថ្នាក់តំបន់ និងថ្នាក់ជាតិក្នុងខែសីហា ឆ្នាំ២០២១៕