Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលលើកទី៤ ស្តីពីការប្រើប្រាស់ប្រព័ន្ធគាំទ្រការធ្វើសេចក្តី សម្រេចចិត្ត (DSS) ប្រព័ន្ធគ្រប់គ្រងព័ត៌មាន (IMS) (ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់​ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន​ធានទឹក និងឧតុនិយម និងជាប្រធាន​គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គ​កម្ពុជា ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគ្រប់គ្រងសមាសភាពទី២ នៃគម្រោងគ្រប់គ្រង​ធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ បានដឹកនាំសិក្ខាសាលាបណ្ដុះបណ្តាលលើកទី៤ ស្តីពី ការប្រើប្រាស់ប្រព័ន្ធគាំទ្រការធ្វើសេចក្តីសម្រេចចិត្ត (DSS) ប្រព័ន្ធគ្រប់គ្រងព័ត៌មាន (IMS) និងការអនុវត្តការធ្វើផែនការអាងទន្លេ (Planning APP) ដែលរៀបចំដោយទីប្រឹក្សាពីក្រុមហ៊ុន DHI ប្រទេសដាណឺម៉ាក់ មានរយៈពេល ៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។  មានសិក្ខាកាមចូលរួមចំនួន ២០រូប ជាមន្រ្តីក្រុមការងារគម្រោង គជទមក ក្រសួងធនធានទឹក និងឧតុនិយម ទីប្រឹក្សាពីក្រុមហ៊ុន DHI និងអ្នកឯកទេសធនាគារពិភពលោក។

លទ្ធផលនៃសិក្ខាសាលាបណ្តុះបណ្តាលនឹងផ្តល់ឱកាសដល់សិក្ខាកាមកាន់តែប្រសើរអំពី ការប្រើប្រាស់ និងការថែទាំប្រព័ន្ធគាំទ្រការធ្វើសេចក្តីសម្រេចចិត្ត តាមរយៈការរៀបចំផែនការអាងទន្លេ និងការអភិវឌ្ឍធនធានទឹក និងស្វែងយល់អំពីវិធីធ្វើការប្រៀបធៀប និងវិភាគប្រភេទទិន្នន័យទទួលបានពីប្រភពផ្សេងៗគ្នា ដូចជាពីផ្កាយរណប និងមាននៅក្នុង IMS រួមទាំងសេណារីយ៉ូនៃការអភិវឌ្ឍ និងការវិនិយោគតាមវិស័យសម្រាប់គម្រោងគ្រប់គ្រងអាងទន្លេ៕