Developed by Khmer Focus

កិច្ចប្រជុំក្រៅផ្លូវការលើកទី៩ ជាមួយក្រុមដៃគូអភិវឌ្ឍន៍ក្នុងក្របខណ្ឌ MRC (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​សមាជិក​គណៈកម្មាធិការ​រួម MRC នៃ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ប្រតិភូ​អន្តរ​ក្រសួង ដែល​មាន​តំណាង​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រសួង​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ក្រសួង​បរិស្ថាន ក្រសួងរ៉ែ និងថាមពល និងឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមទីប្រឹក្សា និងអស់លោកជាប្រធាននាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការលើកទី៩ ជាមួយក្រុមដៃគូអភិវឌ្ឍន៍ក្នុងក្របខណ្ឌ MRC តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីប្រតិភូគណៈកម្មាធិការរួម នៃប្រទេសជាសមាជិកដទៃទៀត (ឡាវ ថៃ និងវៀតណាម) តំណាងក្រុមដៃគូអភិវឌ្ឍន៍រួមមាន សហគមន៍អឺរ៉ុប បារាំង អាល្លឺម៉ង់ អូស្ត្រាលី ស្វីស ស៊ុយអែត ជប៉ុន សហរដ្ឋអាមេរិក លុចសំបួរណ៍ ផ្លានដឺ និងធនាគារពិភពលោក ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តិទៅតាមរបៀបវារៈ ដោយបានពិនិត្យ និងពិភាក្សាដូចខាងក្រោម៖

- វឌ្ឍនភាពរបាយការណ៍បញ្ចប់ នៃផែនការយុទ្ធសាស្ត្រ MRC 2016-2020

- វឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាង 2021-2030 និងការកសាងផែនការចង្អុលថ្នាក់ជាតិ National Indicative Plan 2021-2025  រួមទាំងការគៀងគរការគំាទ្រថវិកាពីដៃគូអភិវឌ្ឍន៍

- វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងដៃគូពាក់ព័ន្ធដទៃទៀត

- វឌ្ឍនភាព និងបច្ចុប្បន្នភាពនៃបទបញ្ជាផ្ទៃក្នុងក្រុមប្រឹក្សា គណៈកម្មាធិការរួម និងលេខាធិការដ្ឋាន MRC រួមទាំងនីតិវិធីមួយចំនួនទៀតដូចជា ក្រមប្រតិបត្តិការងារ យន្តការបង្ការកេងបន្លំ និងប្រឆាំងអំពីពុករលួយ និងការជម្រាបជូនអំពីវឌ្ឍនភាពនៃការជ្រើសរើសនាយកប្រតិបត្តិ MRCS ឆ្នាំ2022-2024 ការត្រៀមរៀបចំជ្រើសរើសមន្ត្រី MRCS សម្រាប់ប្តូរវេនមន្ត្រីដែលបញ្ចប់អាណ្ណត្តិ។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថាន វឌ្ឍនភាពនៃការបញ្ចប់ឯកសារយុទ្ធសាស្ត្រវារីអគ្គិសនី គោលការណ៍ណែនាំគ្រោងប្លង់បឋម សម្រាប់ទំនប់វារីអគ្គិសនី ការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន ការត្រួតពិនិត្យបរិស្ថានរួម ការពិនិត្យឡើងវិញនៃបណ្តាញការងារស្នូលទន្លេ ការធ្វើផែនការ និងវឌ្ឍនភាពនៃការធ្វើឱ្យប្រសើរឡើងប្រព័ន្ធគ្រប់គ្រងទិន្ន័យ និងព័តមានរបស់ MRC។

នៅក្នុងឱកាសនៃកិច្ចប្រជុំក្រៅផ្លូវការលើកទី៩ ជាមួយដៃគូអភិវឌ្ឍន៍នេះ នៅទីស្នាក់ការលេខាធិការដ្ឋាន MRC នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ មានពិធីចុះហត្ថលេខាចំនួន ០៣ (១) កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានរវាង MRC ជាមួយអូស្ត្រាលី (២) កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានរវាង MRC ជាមួយ អាល្លឺម៉ង់ និង(៣) កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានរវាង MRC ជាមួយស្វីស៕