Developed by Khmer Focus

កិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិ ស្តីពីការពង្រីកបណ្តាញស្ថានីយសម្រាប់ពិនិត្យតាមដានសូចនាករណ៍ភាពរាំងស្ងួត (ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិស្តីពី ការពង្រីកបណ្តាញស្ថានីយ សម្រាប់ពិនិត្យតាមដានសូចនាករណ៍​ភាពរាំងស្ងួត ក្រោមយុទ្ធសាស្ត្រគ្រប់គ្រងភាពរាំងស្ងួត២០២០-២០២៥ របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរខេត្ត ជំនាញការលេខាធិការដ្ឋាន MRC និងអគ្គលេខាធិការដ្ឋាន គជទមក។

ជាលទ្ធផល កិច្ចប្រជុំបាន (១) យល់ដឹងអំពីដំណើរការ នៃការអនុវត្តការងារពិនិត្យតាមដានសូចនាករណ៍ភាពរាំងស្ងួតសម្រាប់ឆ្នាំ២០២១-២០២២ ដែលជាផ្នែកនៃយុទ្ធសាស្ត្រគ្រប់គ្រងភាពរាំងស្ងួត របស់គណៈកម្មការទន្លេមេគង្គឆ្នាំ២០២១-២០២៥ (២) បានពិនិត្យពិភាក្សាលើការជ្រើសរើសប៉ារ៉ាម៉ែត្រ លក្ខណៈវិនិច្ឆ័យក្នុងការកំណត់ជ្រើសរើសទីតាំងស្ថានីយ សម្រាប់ពិនិត្យតាមដានស្ថានភាពរាំងស្ងួត ការជ្រើសរើសឧបករណ៍ ស្ថាប័នអនុវត្ត និងផែនការអនុវត្ត និង (៣) ប្រមូលមតិយោបល់ និងអនុសាសន៍លើវិធីសាស្ត្រ និងយន្តការអនុវត្តឱ្យមានប្រសិទ្ធភាព និងអាចឆ្លើយតបតម្រូវការជាក់ស្តែងរបស់ក្រសួងស្ថាប័នជំនាញ មូលដ្ឋាន និងវិស័យពាក់ព័ន្ធ។

ការងារបន្ត នឹងមានដំណើរបេសកកម្មចុះពិនិត្យវាយតម្លៃស្ថានភាព និងជួសជុលស្ថានីយជលសាស្ត្រដែលមានស្រាប់ ចំនួន០២កន្លែង ដើម្បីឱ្យមានដំណើរការឡើងវិញ និងមានកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យ លើលក្ខណៈបច្ចេកទេស និងការឯកភាពលើផែនការអនុវត្ត នៅអំឡុងខែកក្កដា ឆ្នាំ២០២១៕