Developed by Khmer Focus

តម្លើងឧបករណ៍សម្ភារៈស្ថានីយជលសាស្ត្រ Mekong-HYCOS កោះខែល

ជំពូក៖ CNMC_Feb21

កណ្តាល៖ ពីថ្ងៃទី១៥ ដល់ ១៨ ខែមិថុនា ឆ្នាំ២០២១ លោក ឈាង ហុង មន្ត្រីសម្របសម្រួលថ្នាក់ជាតិ ផ្នែកគាំទ្របច្ចេកទេស នាយកដ្ឋានគ្រប់គ្រង​ព័ត៌​មាន និង​ចំណេះដឹង នៃ​គណៈកម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា បាន​ដឹកនាំ​ក្រុម​បេសកកម្ម​ការងារ​ដែល​មានសមាសភាពមកពីនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងជំនាញការពីលេខាធិការដ្ឋាន MRC ចុះតម្លើងឧបករណ៍សម្ភារៈស្ថានីយជលសាស្ត្រ Mekong-HYCOS កោះខែល ដែលស្ថិតលើដៃទន្លេមេគង្គ។

ជាលទ្ធផល បេសកកម្មការងារសម្រេចបាន៖ (១) បានតម្លើងឧបករណ៍ស្ថានីយជលសាស្ត្រ កោះខែល រួចរាល់ជាស្ថាពរ ក្នុងនោះបានតម្លើងឧបករណ៍សម្ភារៈថ្មី ការបំពាក់ខ្សែបណ្តាញថ្មី និងតភ្ជាប់ឡើងវិញ ការធ្វើតេស្តសាកល្បងឧបករណ៍ ការធ្វើឱ្យមានដំណើរការ ការពិនិត្យផ្ទៀងផ្ទាត់ដើម្បីធានាបានដំណើរការប្រព័ន្ធទិន្នន័យបានត្រឹមត្រូវ និងការតភ្ជាប់ទៅប្រព័ន្ធកុំព្យូទ័រមេក្នុងការបញ្ជូនទិន្នន័យ សម្រាប់ប្រើប្រាស់ផ្លូវការដោយប្រទេសជាសមាជិកមេគង្គ មានសញ្ញាណវិជ្ជមាន និង (២) អ្នកមើលកម្ពស់ទឹកនៅស្ថានីយ កោះខែល បានទទួលការណែនាំបណ្តុះបណ្តាលជំនាញ និងយកចិត្តទុកដាក់អនុវត្តផ្ទាល់ជាមួយម៉ាស៊ីន៕