Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសស្តីពី ការប្រើប្រាស់ឧបករណ៍សម្រាប់ព្យាករណ៍ទឹកជំនន់ (ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំសិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសស្តីពី ការប្រើប្រាស់ឧបករណ៍សម្រាប់ព្យាករណ៍ទឹកជំនន់ និង​ដំណើរការប្រព័ន្ធណែនាំអំពីទឹកជំនន់ទឹក​ភ្លៀង របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញខេត្ត ក្រុមជំនាញការពីលេខាធិការដ្ឋាន MRC និងអគ្គលេខាធិការដ្ឋាន គជទមក។

ជាលទ្ធផល សិក្ខាសាលាបាន (១) ពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញពីក្រសួង ស្ថាប័នពាក់ព័ន្ធអំពីការប្រើប្រាស់ឧបករណ៍បច្ចេកទេស និងផ្លាស់ប្តូរចំណេះដឹងលើការព្យាករទឹកជំនន់ទន្លេមេគង្គ និងដំណើរការប្រព័ន្ធណែនាំអំពីទឹកជំនន់ទឹកភ្លៀង និង (២) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន/អង្គភាពពាក់ព័ន្ធលើការប្រើប្រាស់ និងចែកចាយទិន្នន័យ និងព័ត៌មាន ក្នុងការងារជូនដំណឹងអំពីទឹកជំនន់ទន្លេមេគង្គ និងជូនដំណឹងឱ្យបានទាន់ពេលនូវទឹកជំនន់ទឹកភ្លៀង។

ក្រុមការងារថ្នាក់ជាតិនឹងមានកិច្ចប្រជុំពិនិត្យពិភាក្សាបច្ចេកទេស ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកប្រើប្រាស់ទិន្នន័យ និងការចុះទស្សនកិច្ចពិនិត្យទីតាំងស្ថានីយជលសាស្ត្រ ឧតុនិយមក្នុងការស្វែងយល់អំពីស្ថានភាពជាក់ស្តែង៕