Developed by Khmer Focus

កិច្ចសន្ទនាពិគ្រោះយោបល់នៃអ្នកពាក់ព័ន្ធលើលទ្ធផលការសិក្សាស្រាវជ្រាវស្តីពី យន្តការចែករំលែកធនធានទឹក (ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញៈ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់​ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធន​ធាន​ទឹក និងឧតុនិយម និងជាប្រធានគណៈ​កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចសន្ទនាពិគ្រោះយោបល់នៃអ្នកពាក់ព័ន្ធលើ​លទ្ធផល​ការសិក្សាស្រាវជ្រាវស្តីពី យន្តការចែករំលែកធនធានទឹក នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ការកសាងសម្លេងសហគមន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការអនុវត្ត។ កិច្ចសន្ទនានេះសហការរៀបចំដោយវិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) និងអង្គការអុកស្វាមកម្ពុជា តាមរយៈវីដេអូ ដោយមានសិក្ខាកាមចូលរួម មានមន្រ្តីពីក្រសួង ស្ថាប័នតំណាងប្រទេសចិន ប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីវិទ្យាស្ថាន CICP អង្គការអន្តរជាតិ វិទ្យាស្ថានសិក្សាអប់រំ៕