Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី របាយការណ៍តាមដានគុណភាពទឹក ឆ្នាំ២០១៩ (ថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ក្រុមការងារកម្ពុជា បានចូលរួមសិក្ខា​សា​លាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី របាយការណ៍​តាម​ដានគុណភាពទឹក ឆ្នាំ២០១៩ និងវគ្គបណ្តុះ​បណ្តាល​អំពីការវិភាគ និងការរៀបចំរបាយការណ៍​គុណភាពទឹក ដោយមានការចូលរួមពីប្រទេសជា​សមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការ ដ្ឋានគណៈកម្មការទន្លេមេគង្គ។ ចំពោះក្រុមការងារកម្ពុជា មានមកពីក្រសួងធនធានទឹក និងឧតុនិយម​ក្រសួងបរិស្ថាន និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃសិក្ខាសាលា៖

(១) ពិភាក្សា និងប្រមូលមតិដើម្បីបញ្ចប់របាយការណ៍គុណភាពទឹកឆ្នាំ២០១៩

(២) ពិនិត្យ និងពិភាក្សាលើទម្រង់របាយការណ៍គុណភាពទឹកឆ្នាំ២០២០ និង

(៣) ស្វែងយល់បន្ថែមលើការវិភាគទិន្នន័យគុណភាពទឹក ការបកស្រាយ និងការធ្វើរបាយការណ៍៕