Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់លើកទី៦ នៃក្រុមជំនាញការផែនការអាងទន្លេ (ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំ​ក្រុមការងារ​ផែនការ​ថ្នាក់ជាតិ ដែល​មានសមាសភាពចូលរួមដោយ ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គ.ជ.ទ.ម.ក ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង ប្រធាន និង​អនុប្រធាននាយកដ្ឋាន គ.ជ.ទ.ម.ក មន្រ្តីពីក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ និងទីប្រឹក្សាជាតិផ្នែកផែនការចង្អុលថ្នាក់ជាតិ (NIP) ចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី៦ នៃក្រុមជំនាញការផែនការអាងទន្លេ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ដឹកនាំលេខាធិការដ្ឋាន MRC ចូលរួមពីក្រុមការងារផែនការ នៃប្រទេសជាសមាជិក និងមានតំណាងប្រទេសចិន និងមីយ៉ានម៉ា  និងមន្រ្តីលេខាធិការដ្ឋាន MRC ជំនាញការអន្តរជាតិ។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី (១) ពិនិត្យ ផ្តល់យោបល់ និងអនុសាសន៍ លើសេចក្តីព្រាងឯកសារគោលគំនិត សម្រាប់កសាងផែនការតំបន់ (Proactive Regional Plan) ក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានទឹកប្រកបដោយចីរភាព និងវិស័យពាក់ព័ន្ធ និង (២) ទទួលបានមតិយោបល់ពីប្រទេស និងផ្តល់ការណែនាំសម្រាប់ជំហានបន្ទាប់ លើដំណើរការកសាងផែនការបន្ស៊ាំអាងទន្លេ (Adaptive River Basin Plan)៕