Developed by Khmer Focus

កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ក្នុងឆមាសទី១ (ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាព​ការ​ងារ របស់​អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ក្នុង​ឆមាសទី១ និង​ទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២១ ដែលមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ។

កិច្ចប្រជុំ បានពិនិត្យឡើងវិញ និងពិភាក្សាលើសកម្មភាពការងារដែលបានអនុវត្ត និងលទ្ធផលសម្រេចបានរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក និងអង្គភាពក្រោមឱវាទ ក៏ដូចជាបញ្ហាប្រឈមដែលបានជួបប្រទះ និងទិសដៅការងារដែលត្រូវអនុវត្តបន្ត ក្នុងឆមាសទី២ ឆ្នាំ២០២១៕