Developed by Khmer Focus

កិច្ចប្រជុំការងារសម្របសម្រួលរវាង NMCS-MRCS (ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំក្រុមការងារដែលមាន ឯកឧត្តម​ទី​ប្រឹក្សា និងលោកប្រធាននាយកដ្ឋានពាក់ព័ន្ធចំណុះអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ចូលរួមក្នុងកិច្ចប្រជុំការងារសម្របសម្រួលរវាង NMCS-MRCS តាមអនឡាញ។ កិច្ចប្រជុំនេះបាន៖ (១) ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធី របៀបវារៈ និងដំណើរការចាត់ចែងសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេសរួមគ្នាលើកទី១ រវាង ASEAN-MRC ស្តីពីសន្តិសុខទឹក (1st ASEAN-MRC Water Security Dialogue) ដែលគ្រោងរៀបចំនាថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ (២) ពិភាក្សា និងផ្តល់យោបល់លើ របៀបវារៈសម្រាប់ការរៀបចំកិច្ចប្រជុំថ្នាក់តំបន់លើកទី៤ នៃក្រុមជំនាញយុទ្ធសាស្ត្រ និងភាពជាដៃគូ ដែលនឹងធ្វើនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ និង (៣) ពិភាក្សាបញ្ហាផេ្សងៗទៀត ដែលពាក់ព័ន្ធនឹងការងារដែលត្រូវអនុវត្តដោយលេខាធិការដ្ឋាន MRC (OCEO MRCS) ជាមួយក្រុមការងារសម្រួលនៅថ្នាក់ជាតិ NMCS  ពីខែកក្កដា-ធ្នូ ឆ្នាំ២០២១៕