វគ្គបណ្តុះបណ្តាលលើកទី១ ស្តីពី ការប្រើប្រាស់ឧបករណ៍ ម៉ូដែល សម្រាប់គាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត (ថ្ងៃទី ២១-២៣ ខែកក្កដា ឆ្នាំ ២០២១)
ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំវគ្គបណ្ដុះបណ្ដាលលើកទី១ ស្ដីពី ការប្រើប្រាស់ឧបករណ៍ ម៉ូដែល សម្រាប់គាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត របស់គណៈកម្មការទន្លេមេគង្គ (MRC-DSF) តាមរយៈប្រព័ន្ធវីដេអូ ដែលមានសមាសភាពចូលរួម ពីអនុប្រធាននាយកដ្ឋាន និងមន្រី្តបច្ចេកទេស មន្រ្តីមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល និងក្រសួងសាធារណការ និងដឹកជញ្ជូន។ វគ្គបណ្តុះបណ្តាលនេះ ដឹកនាំដោយលេខាធិការដ្ឋាន MRC ដែលមានការចូលរួមពីប្រទេសជាសមាជិក និងមានតំណាងប្រទេសកូរ៉េ និងមន្រ្តីលេខាធិការដ្ឋាន MRC ជំនាញការអន្តរជាតិ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីផ្ទេរចំណេះដឹងផ្នែកជលសាស្រ្ត និងធ្វើការរគាំទ្រដល់សេចក្តីសម្រេចចិត្តសម្រាប់របស់គណៈកម្មការទន្លេមេគង្គ (MRC-DSF).
លទ្ធផលនៃវគ្គបណ្តុះបណ្តាល៖
(១) សិក្ខាកាមបានស្វែងយល់អំពីព័ត៌មានទូទៅ សម្រាប់ជួយគាំទ្រដល់កម្មវិធីគាំទ្រដល់ការសម្រេចចិត្ត (DSF) រួមមានមកពី USACE កម្មវិធី HEC-Products K-water កម្មវិធី K-drum K-flood and K-river និង NASA កម្មវិធី SWAT-online and NASA access
(២) សិក្ខាកាមបានពិភាក្សាក្នុងការជ្រើសយកកម្មវិធីមួយចំនួន សម្រាប់ជាវគ្គបណ្តុះបណ្តាលបន្ទាប់ ដើម្បីសិក្សាបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ស្ថាប័ន ប្រទេសជាសមាជិក នៅក្នុងតំបន់ទន្លេមេគង្គ។
(៣) លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ នឹងពិភាក្សាបន្ទាប់ដើម្បីជ្រើសរើសកម្មវិធីណាមួយដែលមានសារៈប្រយោជន៍សម្រាប់តំបន់មេគង្គ ដើម្បីយកកម្មវិធីនេះមកបណ្តុះបណ្តាលលើកទី២ នៅក្នុងខែតុលា៕