Developed by Khmer Focus

ចុះត្រួតពិនិត្យតាមដានការសាងសង់ស្ថានីយជលសាស្ត្រ និងឧតុនិយម (ថ្ងៃទី ១៥-២៥ ខែកក្កដា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​ព័ត៌​មាន និង​ចំណេះដឹង និង​ជាអនុប្រធាន​ក្រុម​ម៉ូដែល នៃ​គម្រោង​គ្រប់គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ នៃ​គណៈកម្មាធិការ​ជាតិទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​ដែល​មាន​សមាសភាព​មក​ពី​នាយកដ្ឋាន​ជលសាស្ត្រ និង​ការងារ​ទន្លេ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ចុះត្រួតពិនិត្យ​តាមដានការសាងសង់ស្ថានីយជលសាស្ត្រ និងឧតុនិយម នៅតាមបណ្តាខេត្តគោលដៅ 4P និង 3S ក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគីរី។

គោលបំណងនៃបេសកកម្មការងារគឺដើម្បី (១) ពិនិត្យតាមដានវឌ្ឍនភាពការងារនៃដំណើរការសាងសង់ស្ថានីយជលសាស្ត្រ និងឧតុនិយម ចំនួន ២៨កន្លែង នៅតំបន់គោលដៅ និង (២) ពិនិត្យលើគុណភាពនៃសំណង់ និងអនុសាសន៍សម្រាប់ការងារបន្ត៕