Developed by Khmer Focus

កិច្ចពិគ្រោះយោបល់បច្ចេកទេសថ្នាក់ជាតិស្តីពី ការចាប់ផ្តើមដំណើរការសិក្សារួមគ្នាអំពីបម្រែបម្រួលជលសាស្ត្រ (ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចពិគ្រោះយោបល់បច្ចេកទេសថ្នាក់ជាតិស្តីពី ការចាប់ផ្តើម​ដំណើរការសិក្សារួមគ្នា​អំពី​បម្រែបម្រួល​ជលសាស្ត្រ ក្នុងអាងទន្លេមេគង្គ-ឡានឆាង និង​យុទ្ធសាស្ត្របន្ស៊ាំ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

គោលបំណងនៃកិច្ចពិគ្រោះយោបល់គឺ ដើម្បី (១) បង្ហាញជូនក្រសួង ស្ថាប័នពាក់ព័ន្ធអំពីការចាប់ផ្តើមដំណើរការសិក្សារួមគ្នារវាងគណៈកម្មការទន្លេមេគង្គ និងមជ្ឈមណ្ឌលទឹករបស់ចិន (២) ប្រមូលមតិយោបល់ និងអនុសាសន៍ ដើម្បីធ្វើឱ្យមានភាពប្រសើរក្នុងការសិក្សាគម្រោងរួមគ្នា សម្រាប់ឱ្យមានលទ្ធផលច្បាស់លាស់គ្រប់ជ្រុងជ្រោយតាមលក្ខណៈបច្ចេកទេសអាចទទួលយកបានពីគ្រប់ភាគី និង (៣) ពិនិត្យលើផែនទីបង្ហាញផ្លូវ និងផែនការអនុវត្ត៕