Developed by Khmer Focus

កិច្ចប្រជុំអន្តរក្រសួងដើម្បីណែនាំការរៀបចំធាតុចូល សម្រាប់រៀបចំរបាយការណ៍ពាក់កណ្តាលអាណត្តិ ឆ្នាំ២០២១ (ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក គឹម សីហា អនុប្រធាននាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីណែនាំការរៀបចំធាតុចូល សម្រាប់រៀបចំរបាយការណ៍ពាក់កណ្តាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ តាមរយៈប្រព័ន្ធអនឡាញ ដែល រៀបចំដោយក្រសួងផែនការ។ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានថ្លែងបើកកិច្ចប្រជុំ ដោយមានការចូលរួមពីមន្រ្តីតំណាងក្រសួង ស្ថាប័ន ពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល  និងវិទ្យាស្ថានអប់រំ។

លទ្ធផលនៃកិច្ចប្រជុំគឺ អង្គប្រជុំបានទទួលបានការណែនាំច្បាស់អំពីដំណើរ និងការរៀបចំធាតុចូល របស់ក្រសួង ស្ថាប័ន សម្រាប់រៀបចំរបាយការណ៍ពាក់កណ្តាលអាណត្តិ ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១ ជាភាសាខ្មែរ និងភាសាអង់គ្លេស ដែលនឹងត្រូវរៀបចំបញ្ជូន ទៅក្រសួងផែនការបានមុនថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១៕