Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៣ ស្តីពី ការកសាងផែនការចង្អុលថ្នាក់ជាតិឆ្នាំ២០២១-២០២៥ (ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់​ជាតិលើកទី៣ ស្តីពី ការកសាងផែនការចង្អុលថ្នាក់ជាតិឆ្នាំ២០២១-២០២៥ ដោយមានការចូលរួមពីមន្រ្តីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម  និងសំណង់ និងមន្ត្រីពីអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក (អគ្គលេខាធិការ ទីប្រឹក្សា អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងទីប្រឹក្សាផ្នែក NIP)។

កិច្ចប្រជុំមានគោលបំណងដើម្បី ពិគ្រោះយោបល់បន្ថែមលើសេចក្តីព្រាងលើកទី២ នៃឯកសារ NIP ២០២១-២០២៥ និងប្រមូលមតិយោបល់ ធាតុចូលចុងក្រោយ លើគម្រោងជាតិដែលមានសារៈសំខាន់ចំពោះអាងទន្លេ និងពិភាក្សាអំពីផែនការសកម្មភាពសម្រាប់ការគៀងគរថវិកា៕