Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារគោលគំនិត ស្តីពី ការកសាងផែនការតំបន់ (ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារ គោលគំនិត ស្តីពី ការកសាងផែនការតំបន់ ត្រៀមទុកជាមុន ដើម្បីបង្កើតផែនការអាងទន្លេបន្ស៊ាំមួយ ដែលនាំមកនូវភាពល្អប្រសើរ និងនិរន្តរភាព នៃការអភិវឌ្ឍវិស័យធនធានទឹក និងវិស័យពាក់ព័ន្ធដ៏ទៃទៀត។ សមាសភាពចូលរួមមានមន្រ្តីមកពីក្រសួងធនធានទឹក និងឧតុនិយម  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាជ្ញាធរទន្លេសាប ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីពី គ.ជ.ទ.ម.ក មួយចំនួន ផងដែរ។

កិច្ចប្រជុំមានគោលបំណងដើម្បី៖ (១) ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារទស្សនទាន នៃការកសាងផែនការតំបន់ ត្រៀមទុកជាមុន ដើម្បីបង្កើតផែនការអាងទន្លេបន្ស៊ាំមួយ ដែលនាំមកនូវភាពល្អប្រសើរ និងនិរន្តរភាព នៃការអភិវឌ្ឍវិស័យធនធានទឹក និងវិស័យពាក់ព័ន្ធដ៏ទៃទៀត (២) ពិនិត្យឡើងវិញនូវយន្តការផែនការអភិវឌ្ឍន៍អាងទន្លេដែលមានស្រាប់ ក្នុងការចូលរួមដំណើរការកសាង និងការអនុវត្ត និង (៣) ប្រមូលធាតុចូលពីក្រសួង ស្ថាប័នដែលត្រូវចូលរួមអនុវត្តការកសាងផែនការនេះ ដើម្បីផ្ញើទៅ MRC៕