Developed by Khmer Focus

សិក្ខាសាលាបច្ចេកទេសស្តីពី វឌ្ឍនភាពការងារប្រមូលទិន្នន័យលើកទី១ នៅអាងស្ទឹងព្រែកត្នោត (ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំសិក្ខាសាលាបច្ចេកទេសស្តីពី វឌ្ឍនភាពការងារ​ប្រមូលទិន្នន័យលើកទី១ នៅអាងស្ទឹងព្រែកត្នោត ដោយមានការចូលរួមពី សមាជិកក្រុមការងារ ម៉ូដែល និង​តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ទីរជំនាញខេត្តគោលដៅក្នុងអាងស្ទឹងព្រែកត្នោត។

គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីបំពេញចន្លោះប្រហោងទិន្នន័យដែលប្រមូលនៅទីវាល និងការពិនិត្យគុណភាពទិន្នន័យ សម្រាប់បញ្ចូលទៅក្នុងម៉ូដែលមុននឹងធ្វើការវាយតម្លៃអំពីផលប៉ះពាល់ពីការប្រើប្រាស់ដី និងបម្រែបម្រួលអាកាសធាតុ លើជលសាស្ត្រ និងធនធានទឹកក្នុងអាងស្ទឹងព្រែកត្នោត សម្រាប់ឆ្នាំ២០២១-២០២២៕