Developed by Khmer Focus

កិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់លើ សេចក្តីព្រាងចុងក្រោយ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីដោយចីរភាព (ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់ លើសេចក្តី​ព្រាងចុងក្រោយ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនី​ដោយចីរភាព របស់គណៈកម្មការទន្លេ​មេគង្គ ដោយ​មានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងបរិស្ថាន ក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនី អគ្គិសនីកម្ពុជា រដ្ឋបាលជលផល និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំ៖

(១) ជម្រាបជូនអំពីវឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីដោយចីរភាព របស់គណៈកម្មការទន្លេមេគង្គ

(២) ពិនិត្យ និងផ្តល់យោបល់លើ សេចក្តីព្រាងចុងក្រោយ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីដោយចីរភាព របស់គណៈកម្មការទន្លេមេគង្គ និង

(៣) ស្នើការយល់ព្រម និងមិនជំទាស់លើ សេចក្តីព្រាងចុងក្រោយ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីដោយចីរភាព របស់គណៈកម្មការទន្លេមេគង្គ ពីក្រសួង ស្ថានប័នពាក់ព័ន្ធ៕