Developed by Khmer Focus

សម្ភាសន៍ជ្រើសរើស នាយកប្រតិបត្តិ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯក​ឧត្តម សូ សុភ័ទ្ទ អគ្គ​លេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​សមាជិក គណៈកម្មាធិការ​រួម គណៈកម្មការ​ទន្លេ​មេគង្គ (MRC-JC) សម្រាប់​កម្ពុជា បាន​ចូល​រួម​ជាមួយ​សមាជិក MRC-JC នៃ​ប្រទេស​ឡាវ ថៃ និង​វៀតណាម ក្នុង​គណៈកម្មការ​ជ្រើសរើស ដើម្បី​ធ្វើ​សម្ភាសន៍​ជ្រើសរើស នាយក​ប្រតិបត្តិ លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេ​មេគង្គ (MRCS CEO) ជា​ជន​ជាតិ​ឡាវ សម្រាប់ឆ្នាំ២០២២-២០២៤។

កិច្ចសម្ភាសន៍ សម្រាប់មុខដំណែងខាងលើ បានរៀបចំធ្វើតាមប្រព័ន្ធអនឡាញ និងសម្រាប់កម្ពុជា មន្រ្តីដែលបានចូលរួមជាមួយឯកឧត្តមអគ្គលេខាធិការ រួមមាន ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គ.ជ.ទ.ម.ក និងលោក ស៊ិន សំណាង ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក៕