Developed by Khmer Focus

កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាក្នុងការរៀបចំធាតុចូល របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្ដម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាក្នុង​ការរៀបចំធាតុចូល របស់គណៈកម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា ដែលបានចូលរួមចំណែក អនុវត្តន៍ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកប្រធាន​នាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងអនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើឯកសារពាក់ព័ន្ធ និងបានរៀបចំជាសេចក្តីព្រាងធាតុចូល និងបានស្នើសុំឱ្យគ្រប់នាយកដ្ឋានផ្តល់ធាតុចូលបន្ថែមទៀត៕