Developed by Khmer Focus

ចុះពិនិត្យទីតាំង ស្ថានភាពជាក់ស្តែង នៃស្ថានីយភាពរាំងស្ងួតដែលមានស្រាប់ សម្រាប់ពិនិត្យតាមដានភាពរាំងស្ងួត (ថ្ងៃទី ០៤-០៦ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រង​ព័ត៌មាន និងចំណេះដឹង និងជាមន្ត្រីសម្រប​សម្រួលផ្នែកគាំទ្របច្ចេកទេស និងលោក ស៊ិន សំណាង ប្រធាននាយកដ្ឋានបុគ្គលិក និង​អភិវឌ្ឍន៍ធនធានមនុស្ស នៃគណៈកម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារចុះទៅពិនិត្យទីតាំង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង តាកែវ និងខេត្តព្រៃវែង ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង នៃស្ថានីយភាពរាំងស្ងួតដែលមានស្រាប់ សម្រាប់ពិនិត្យតាមដានភាពរាំងស្ងួតក្នុងអាងទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីលោក ឃុំ វន្នី មន្ត្រីជំនាញនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម និងជំនាញការពីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃបេសកកម្មការងារគឺ ដើម្បីពិនិត្យមើលស្ថានភាព នៃស្ថានីយភាពរាំងស្ងួត សម្រាប់រៀបចំផែនការជួសជុល និងប្រតិបត្តិការ ជាការងារបន្តពីបេសកកម្មកាលពីថ្ងៃទី ១៦-២២ ខែសីហា ឆ្នាំ២០២១ កន្លងទៅ៕