កិច្ចប្រជុំពិនិត្យ និងពិភាក្សារៀបចំធាតុចូល របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលបានអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១)
ជំពូក៖ CNMC_Feb21
ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាក្នុងការរៀបចំធាតុចូល របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលបានចូលរួមចំណែក អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្ដម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង ប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស និងប្រធាន និងអនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ។
អង្គប្រជុំបាន ពិនិត្យ និងពិភាក្សាកែសម្រួលលើឯកសារព្រាងធាតុចូល និងដោយបានដាក់បញ្ចូលនូវធាតុចូលបន្ថែមទៀត និងបានស្នើសុំឱ្យគ្រប់នាយកដ្ឋានផ្តល់ធាតុចូលពាក់ព័ន្ធបន្ថែមទៀតផងដែរ៕