Developed by Khmer Focus

វគ្គបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការគ្រប់គ្រងសំណល់ (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំវគ្គបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការគ្រប់គ្រងសំណល់ ដោយបានស្នើការចូលរួមពីក្រសួង ស្ថាប័ន​ពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប សាលារាជធានីភ្នំពេញ សកលវិទ្យាល័យភូមិភ្នំពេញ អង្គការកែច្នៃសំរាម និងការសិក្សានៅកម្ពុជា និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃវគ្គបណ្តុះបណ្តាល៖

- ផ្តល់ចំណេះដឹងអំពីការគ្រប់គ្រងសំណល់រឹង

- ផ្តល់ចំណេះដឹងអំពីការបំពុលដោយផ្លាស្ទីក និងវិធានការកាត់បន្ថយ និង

- ផ្តល់ចំណេះដឹងអំពីបញ្ជីត្រួតពិនិត្យការគ្រប់គ្រងសំណល់រឹង សម្រាប់ការអភិវឌ្ឍនាពេលអនាគត នៃការគ្រប់គ្រងសំណល់រឹងនៅកំពង់ផែ៕