Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការប្រមូលទិន្នន័យ របៀបវាស់ធារទឹក និងប្រតិបត្តិការ និងថែទាំស្ថានីយជលសាស្ត្រ (ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការប្រមូលទិន្នន័យ របៀបវាស់ធារទឹក និងប្រតិបត្តិការ និងថែទាំស្ថានីយជលសាស្ត្រ HYCOS ដោយមានការចូលរួមពីមន្ត្រីជំនាញនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម អ្នកអង្កេតកម្ពស់ទឹកតាមស្ថានីយពីបណ្តាខេត្តតាមដងទន្លេមេគង្គ និងដៃទន្លេសំខាន់ៗ ជំនាញការពីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងមន្ត្រីអគ្គលេខាធិការដ្ឋាន គជទមក។

គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលគឺ (១) ពង្រឹងសមត្ថភាពជំនាញ ដល់មន្ត្រីជំនាញពីនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងអ្នកអង្កេតកម្ពស់ទឹកតាមស្ថានីយជលសាស្ត្រ ពីបណ្តាខេត្តតាមដងទន្លេមេគង្គ និងដៃទន្លេសំខាន់ៗ ឱ្យមានការយល់ដឹងអំពីប្រតិបត្តិការ និងការជួសជុល ថែទាំស្ថានីយ ព្រមទាំងវិធីសាស្ត្រវាស់កម្ពស់ទឹក និងធារទឹក និងទំនាក់ទំនងរវាងកម្ពស់ទឹក និងធារទឹក (២) ចែករំលែកបទពិសោធន៍ការងារ ជាមួយអ្នកអង្កេតកម្ពស់ទឹកតាមស្ថានីយ និង (៣) រំលឹកឡើងវិញអំពីប្រតិបត្តិការគំរូស្តង់ដារ សម្រាប់ការងារប្រតិបត្តិការ និងជួសជុល ថែទាំស្ថានីយ៕