Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សំណើរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ នៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាង (ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សំណើ​រៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ នៃ​ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាង និងដោយបានស្នើការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងបរិស្ថាន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប មន្ត្រីទទួលបន្ទុក Global Environmental Facility មន្ត្រីទទួលបន្ទុក Green Climate Fund និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំ៖

១. ពិភាក្សាលើវិធីសាស្រ្តរួម ក្នុងការគៀងគរធនធាន សម្រាប់ការអនុវត្ត BDS 2021-2030 និងគម្រោងកិច្ចសហប្រតិបត្តិការផ្សេងទៀត និង

២. ពិនិត្យក្នុងការរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិថ្នាក់តំបន់ឱ្យស្របគ្នាជាមួយនឹងយុទ្ធសាស្ត្រអាទិភាពថ្នាក់ជាតិ៕