Developed by Khmer Focus

សិក្ខាសាលាថ្នាក់ជាតិស្តីពី ការវិភាគ ការរៀបចំរបាយការណ៍ និងការចែករំលែកទិន្នន័យ (ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំ​សិក្ខា​សា​លា​ថ្នាក់ជាតិស្តីពី ការវិភាគ ការរៀបចំរបាយការណ៍ និង​ការចែករំលែក​ទិន្នន័យ នៃ​គម្រោង​សាក​ល្បងតាមដានបរិស្ថានរួម និងដោយមានការចូលរួមពីក្រុមការងារតាមដានថ្នាក់ជាតិរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួង​ធនធានទឹក និងឧតុនិយម រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

សិក្ខាសាលាថ្នាក់ជាតិមានគោលបំណងឱ្យក្រុមការងារថ្នាក់ជាតិ៖

• ស្វែងយល់អំពីទិន្នន័យដែលបានប្រមូលពីខែតុលា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១

• ស្វែងយល់អំពីទម្រង់ និងការរក្សាទុកមូលដ្ឋានទិន្នន័យ

• ស្វែងយល់អំពីទិន្នន័យ ការវិភាគ និងផលប៉ះពាល់ នៃការផ្លាស់ប្តូរប៉ារ៉ាម៉ែត្រ ដែលទាក់ទងនឹងប្រតិបត្តិការទំនប់វារីអគ្គិសនី និង

• ផ្តល់អនុសាសន៍ទៅលើលទ្ធផលនៃការវិភាគ និងការប្រើប្រាស់ក្នុងការរួមបញ្ចូលនៃប៉ារ៉ាម៉ែត្រផ្សេងទៀត៕