Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី “វឌ្ឍនភាពនៃការសិក្សាសាកល្បងស្តីពី ការគ្រប់គ្រង និងការប្រើប្រាស់ទឹកក្រោមដី (ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេ​មេគង្គ បានដំណើរការកិច្ចប្រជុំពិគ្រោះយោបល់​ថ្នាក់តំបន់ស្តីពី “វឌ្ឍនភាពនៃការសិក្សាសាកល្បង​ស្តីពី ការគ្រប់គ្រង និងការប្រើប្រាស់ទឹកក្រោមដី​ប្រកបដោយនិរន្តរភាព សម្រាប់វិស័យកសិកម្ម (ជំហានទី២)” ក្រោម​អធិបតីភាព និង​ការដឹកនាំពិភាក្សាលោក Bounttien Sanaxonh ប្រធាន​ផ្នែកផែនការ នៃ MRCS។ សមាជិកចូលរួមកិច្ចប្រជុំ រួមមាន៖ ក្រុមការងារអន្តរក្រសួង នៃប្រទេសជាសមាជិកទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីពាក់ព័ន្ធ នៃ MRCS និងអ្នកជំនាញការអន្តរជាតិ។ ក្រុមការងារអន្តរក្រសួងពីកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក. អ្នកជំនាញការជាតិ និងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរទន្លេសាប និងក្រសួងរ៉ែ និងថាមពល។

គោបំណងចំបងនៃកិច្ចប្រជុំគឺ៖

(១) ធ្វើការបង្ហាញជូន និងពិភាក្សា ពីលទ្ធផលនៃការសិក្សាសាកល្បងរបស់ប្រទេសជាសមាជិកនីមួយៗ

(២) ធ្វើការបង្ហាញជូន និងពិភាក្សាពីវឌ្ឍនភាពនៃសេចក្តីព្រាងរបាយការណ៍ ផែនទីវិថី និងផែនការសកម្មភាពថ្នាក់តំបន់ សម្រាប់ការគ្រប់គ្រង និងការប្រើប្រាស់ទឹកក្រោមដី សម្រាប់វិស័យកសិកម្ម និង

(៣) ធ្វើឱ្យសុពលភាពនូវទិន្នន័យ និងព័ត៌មាននៅក្នុងរបាយការណ៍ថ្នាក់តំបន់ ជាមួយនឹងបណ្តារបាយការណ៍ថ្នាក់ជាតិ។ លើសពីនេះទៀត កិច្ចប្រជុំនឹងផ្តល់ឱកាសឱ្យអ្នកជំនាញការជាតិ និងតំបន់ ធ្វើការផ្លាស់ប្តូរគំនិត និងពិភាក្សាលើជំហាននៃកិច្ចការបន្តបន្ទាប់ទៀត អំពីម៉ូដែលទឹកក្រោមដី៕s