Developed by Khmer Focus

សិក្ខាសាលារួមគ្នាស្តីពី ការគ្រប់គ្រងធនធានទឹកឆ្លងដែន សម្រាប់អាងទន្លេសេសាន និងស្រែពក (ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ សិក្ខាសាលារួមគ្នារវាង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​គណៈកម្មាធិការជាតិទន្លេមេគង្គ​វៀតណាម ស្តីពីការគ្រប់គ្រង​ធន​ធានទឹកឆ្លងដែនរវាងប្រទេសទាំងពីរ សម្រាប់​អាង​ទន្លេសេសាន និងស្រែពក (២S) បានរៀបចំដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តាមប្រព័ន្ធអនឡាញ។ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជានាយកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ និងចូលរួមពីមន្រ្តីគម្រោង គ.ជ.ទ.ម.ក  ក្រសួងធនធានទឹក និងឧតុនិយម  និងតំណាងទីប្រឹក្សាបច្ចេកទេសគម្រោង (DHI) និងខាងប្រតិភូវៀតណាមដឹកនាំដោយ លោកបណ្ឌិត Truong Hong Tien អគ្គនាយករង គណៈកម្មាធិការជាតិទន្លេមេគង្គវៀតណាម និងមន្រ្តីចូលរួមពី VNMC និងក្រសួងជំនាញពាក់ព័ន្ធ ក្នុងនោះមន្រ្តីបច្ចេកទេស ជាតំណាងធនាគារពិភពលោកក៏មានវត្តមានចូលរួមផងដែរ។

សិក្ខាសាលារៀបចំឡើងក្រោមគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ (MIWRMP Phase 3) មានគោលបំណងសំខាន់ ដើម្បី ១). បានធ្វើការផ្លាស់ប្តូរលទ្ធផលនៃការគ្រប់គ្រងធនធានទឹកនៃគម្រោង ដែលបានគាំទ្រដោយធនាគារពិភពលោក ដែលអនុវត្តដោយប្រទេសទាំងពីរកម្ពុជា និងវៀតណាម ២). ស្វែងយល់ពីបច្ចុប្បន្នភាពនៃការវិវត្តន៍គម្រោងគ្រប់គ្រងធនធានទឹក នៃប្រទេសជិតខាងទាំងពីរ និង ៣). ពិភាក្សាអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការគ្នាឱ្យបានកាន់តែប្រសើរលើការអភិវឌ្ឍ ការគ្រប់គ្រងធនធានទឹកក្នុងអាងទន្លេសេសាន និងស្រែពក (២S) រួមទាំងការចែករំលែកពីការវិភាគសេណារីយ៉ូ និងការអភិវឌ្ឍសម្រាប់ការកសាងផែនការអាងទន្លេ និងការបង្កើតយន្តការចែករំលែកទិន្នន័យ រវាងប្រទេសទាំងពីរ ទឹកឆ្លងដែន នៃអាងទន្លេសេសាន និងស្រែពក។

សិក្ខាសាលាបានពិភាក្សា និងឯកភាពយល់ព្រមលើកិច្ចសហប្រតិបត្តិជាបន្ត ក្នុងការបង្កើតក្រុមការងារជំនាញរួមគ្នា និងយកបញ្ហាដែលបានពិភាក្សា និងចំណុចដែលបានឯកភាព លើកសំណើជូនថ្នាក់ដឹកនាំ      គណៈកម្មាធិការជាតិទន្លេមេគង្គទាំងពីរ ដើម្បីពិនិត្យ និងឯកភាព ហើយបន្តពិភាក្សាគ្នានៅសិក្ខាសាលាបន្ទាប់ ដែលគ្រោងធ្វើក្នុងខែតុលា ឆ្នាំ២០២១៕