Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការអនុវត្តសកម្មភាពទឹកជំនន់ និងភាពរាំងស្ងួត (ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យ​លើសេចក្ដីព្រាង ផែនការអនុវត្តសកម្មភាពទឹក​ជំនន់ និងភាពរាំងស្ងួត ឆ្នាំ២០២១-២០២៤ របស់​គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ជំនាញការពីលេខាធិការដ្ឋាន MRC និងអគ្គលេខាធិការដ្ឋាន គជទមក។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖ (១) ពិនិត្យ និងឯកភាពលើផែនការការងារប្រចាំឆ្នាំ ការកំណត់ថវិកាសម្រាប់សកម្មភាពតាមឆ្នាំ គោលការណ៍ណែនាំសម្រាប់ការអនុវត្ត និងលទ្ធផលរំពឹងទុក និង (២) ពិនិត្យ និងផ្តល់យោបល់លើសកម្មភាពការងារនៅថ្នាក់ជាតិ និង (៣) ពិភាក្សាលើបញ្ហាជួបប្រទះអំឡុងពេលអនុវត្តការងារកន្លងមក៕