Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការធ្វើឱ្យប្រសើរឡើងនូវមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតតំបន់ (ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បានដឹក​នាំកិច្ចប្រជុំពិគ្រោះយោបល់​ថ្នាក់ជាតិស្ដីពី ការធ្វើ​ឱ្យប្រសើរឡើង​នូវ​មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតតំបន់ មជ្ឈមណ្ឌលព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួតថ្នាក់ជាតិ និងការសិក្សាសាកល្បង ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ជំនាញការពីលេខាធិការដ្ឋានMRC និងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) ពិភាក្សា និងកំណត់ជម្រើសទីតាំង សម្រាប់ការសិក្សាសាកល្បងស្តីពី សកម្មភាពព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត (២) ពិនិត្យឡើងវិញនូវមូលដ្ឋានគ្រឹះ នៃប្រព័ន្ធផ្តល់ព័ត៌មានជាមុនជំនន់ទឹកភ្លៀង និងប្រព័ន្ធព្យាករណ៍ទឹកជំនន់ (៣) ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យជលសាស្រ្ត ឧតុនិយម និងការទទួលបានទិន្នន័យជាធាតុចូលទៅក្នុងម៉ូដែល និង (៤) ពង្រឹងសមត្ថភាពផ្នែកព្យាករណ៍ទឹកជំនន់ ជំនន់ទឹកភ្លៀង និងភាពរាំងស្ងួត និងកំណត់វិធីសាស្រ្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតផល និងសេវាកម្ម របស់មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតតំបន់៕