Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការវិភាគ ការរៀបចំរបាយការណ៍ និងការចែករំលែកទិន្នន័យ នៃគម្រោងសាកល្បងតាមដានបរិស្ថានរួម (ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំក្រុមការងារអន្តរក្រសួងកម្ពុជា មកពី​ក្រសួងធនធានទឹក និង​ឧតុនិយម រដ្ឋបាល​ជល​ផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការវិភាគ ការរៀបចំរបាយការណ៍ និងការចែករំលែកទិន្នន័យ នៃគម្រោងសាកល្បងតាមដានបរិស្ថានរួម (JEM) និងដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គកម្ពុជា និងជំនាញការមកពី ICEM និង GIZ។

សិក្ខាសាលាថ្នាក់តំបន់នេះមានគោលបំណង៖

• ចែករំលែកការបកស្រាយ និងការសន្និដ្ឋានដំបូងលើទិន្នន័យតាមដានបរិស្ថានរួម

• ភ្ជាប់ទំនាក់ទំនងទិន្នន័យតាមដានបរិស្ថានរួម ជាមួយទិន្នន័យបណ្តាញត្រួតពិនិត្យទន្លេរបស់ MRC និងការតាមដានបរិស្ថាន នៃទំនប់វារីអគ្គិសនីសាយាបូរី និងដនសាហុង និង

• គាំទ្រដល់ការរៀបចំរបាយការណ៍បញ្ចប់គម្រោងសាកល្បងតាមដានបរិស្ថានរួម និងអនុសាសន៍សម្រាប់ការបញ្ចប់កម្មវិធី JEM រួមនិងការបញ្ចូលលទ្ធផល JEM ទៅក្នុងការពិនិត្យវាយតម្លៃ និងរចនាឡើងវិញនូវបណ្តាញត្រួតពិនិត្យទន្លេ៕