Developed by Khmer Focus

សិក្ខាសាលាអន្តរជាតិស្តីពី ការត្រួតពិនិត្យ និងធ្វើការអនុវត្តនីតិវិធីនិយាមខ្នាតអន្តរជាតិ (ថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី ការត្រួត​ពិនិត្យ និងធ្វើការអនុវត្តនីតិវិធីនិយាមខ្នាត​អន្តរជាតិ លើកិច្ចដំណើការការងារធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទាំងមូល នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងវិស័យធនធានទឹកកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលរៀបចំដោយក្រសួងធនធានទឹក និងឧតុនិយម។ សិក្ខាសាលានេះ ដឹកនាំដោយឯកឧត្តម ចាន់ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អស់លោក លោកស្រី និងនាងកញ្ញា ពីគ្រប់អង្គភាពចំណុះក្រសួង និងមន្រ្តីជាន់ខ្ពស់ មន្រ្តីជំនាញ តំណាងស្ថាប័ន ក្រសួងពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ និងធនាគារ តាម Video Conference, VC ពីសាលប្រជុំរំដួល ទីស្តីការក្រសួង៕