Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងការបញ្ចូនទិន្នន័យសេដ្ឋកិច្ច-សង្គម (ថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ​កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងការបញ្ចូនទិន្នន័យសេដ្ឋកិច្ច-សង្គម និងការរៀបចំវិធីសាស្ត្រលម្អិតសម្រាប់ការសិក្សាថ្នាក់តំបន់ចំនួន ៣ នៃផែនការសកម្មភាព ប្រមូល និងបង្កើតទិន្នន័យ (DAGAP) ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធរួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន វិទ្យាស្ថានជាតិស្ថិតិ រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិភាក្សាអំពីសេចក្តីព្រាង TOR និងតម្រូវការផ្នែកបច្ចេកទេស និងថវិកា សម្រាប់រៀបចំកិច្ចព្រមព្រៀងការងារ ដើម្បីរៀបចំ ប្រមូល និងបញ្ចូនទិន្នន័យសេដ្ឋកិច្ច-សង្គម ទៅលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ

២. ពិភាក្សាអំពីសេចក្តីព្រាងគោលគំនិត សម្រាប់ការរៀបចំវិធីសាស្ត្រលម្អិត សម្រាប់ការសិក្សាថ្នាក់តំបន់ចំនួន ៣ គឺ

• តម្លៃសេដ្ឋកិច្ច និងសេវាកម្មអេកូឡូស៊ីដីសើម

• ទំហំនៃការជ្រៀតចូលនៃជាតិប្រៃនៅក្នុងតំបន់ដីសណ្តរទន្លេមេគង្គ និង

• ស្ថានភាពនៃទីជម្រកទន្លេ ទឹកភ្លៀវ និងឆ្នេរសមុទ្រ

៣. ពិភាក្សាអំពីទម្រង់ និងមាតិកា សម្រាប់ការរៀបចំវិធីសាស្ត្រលម្អិត សម្រាប់ការសិក្សាថ្នាក់តំបន់ទាំង ៣៕