Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការលើកកម្ពស់ផលិតផលផែនទីប្រើប្រាស់ដី (ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំ​សិក្ខាសាលាពិគ្រោះយោបល់​ថ្នាក់​ជាតិ​ស្ដីពី ការ​លើក​កម្ពស់​ផលិតផលផែនទីប្រើប្រាស់ដី និងគម្របព្រៃឈើឆ្នាំ២០២០ និងដោយមានការចូល​រួមពីមន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) និងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។

គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីបង្ហាញពីវិធីសាស្រ្ត និងសេចក្តីព្រាងផលិតផលចុងក្រោយ ឱ្យមានការយល់ដឹង និងឯកភាពលើការចាត់ថ្នាក់ផែនទីប្រើប្រាស់ដី និងគម្របព្រៃឈើឆ្នាំ២០២០ និងប្រមូលមតិយោបល់ និងសំណូមពរ សម្រាប់ការកែលំអរផលិតផលឱ្យកាន់តែប្រសើរឡើង៕