Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិចុងក្រោយស្តីពី ការសិក្សាសាកល្បងលើគម្រោងបូមស្តារពង្រីកផ្លូវនាវាចរណ៍ទន្លេបាសាក់ (ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ចុង​ក្រោយ​ស្តីពី ការសិក្សាសាកល្បងលើគម្រោងបូម​ស្តារ​ពង្រីកផ្លូវនាវាចរណ៍ទន្លេបាសាក់ ក្នុងប្រទេស​កម្ពុជា សម្រាប់ការអនុវត្តគោលការណ៍ណែនាំវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងផែនការ រដ្ឋបាលជលផល និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិភាក្សាអំពីលទ្ធផលនៃការវាយតម្លៃផលប៉ះពាល់ 

២. ពិភាក្សាដើម្បីបញ្ចប់ការអនុវត្តការសិក្សាសាកល្បង និង

៣. ស្វែងយល់អំពីមេរៀនសំខាន់ៗ និងបទពិសោធន៍ពីការអនុវត្តគម្រោង៕