Developed by Khmer Focus

កិច្ចប្រជុំប្រចាំត្រីមាសទី៣ និងទិសដៅការងារសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ (ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ របស់ខ្លួន ដើម្បី៖

- ពិនិត្យពិភាក្សាវឌ្ឍនភាពការងារ បញ្ហាប្រឈម របស់អគ្គលេខាធិការដ្នាន និងបណ្តាអង្គភាពចំណុះ ដែលបានអនុវត្ត សម្រេចបាន និងជួបប្រទះក្នុងត្រីមាសទី៣ និងទិសដៅការងារសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១

- ជម្រាបអំពីស្ថានភាពជលសាស្រ្តក្នុងអាងទន្លេមគង្គក្រោម ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២១។

កិច្ចប្រជុំខាងលើ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង ឯកឧត្តម លោកស្រីទីប្រឹក្សា និងប្រធាន អនុប្រធាននាយកដ្ឋាន និងអង្គភាពចំណុះអគ្គលេខាធិការដ្ឋាន៕