Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់លើកទី៧ របស់ក្រុមជំនាញការផែនការអាងទន្លេ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ដែលមានសមាសភាពឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម ឡុង សារ៉ាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា  លោកប្រធាន អនុប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក និងទីប្រឹក្សាបច្ចេកទេស និងមន្រ្តីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធមាន ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី៧ របស់ក្រុមជំនាញការផែនការអាងទន្លេ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងមានក្រុមការងារ នៃប្រទេសជាសមាជិកចូលរួម ជំនាញការអន្តរជាតិ មន្រ្តីតំណាងប្រទេសចិន តំណាងប្រទេសមីយ៉ាន់ម៉ា និងមន្រ្តីលេខាធិការដ្ឋាន MRC។ កិច្ចប្រជុំបានដំណើរការ ដោយបានពិនិត្យ ពិភាក្សាបញ្ចប់សេចក្តីព្រាង ឯកសារគោលគំនិត នៃឯកសារផែនការបុរេសកម្មតំបន់ (Proactive Regional Planning) និងពិនិត្យសេចក្តីព្រាងឯកសារលក្ខខ័ណ្ឌការងារ ដើម្បីគាំទ្រដល់ការអនុវត្តផែនការបុរេសកម្មតំបន់៕