វគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១)
ជំពូក៖ CNMC_Feb21
ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ត្រូវបានចាត់ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ (Leadership and Innovation Program) ជំនាន់ទី២ ដែលសិក្ខាសាលាបើកវគ្គបណ្តុះបណ្តាល Launching Workshop on Leadership and Innovation Program នេះ បានប្រារព្វធ្វើតាមអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងមន្រ្តីតំណាងស្ថានទូតអូស្រ្តាលី សហភាពអ៊ឺរ៉ុប និងធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមជាមន្រ្តីជាន់ខ្ពស់ កម្រិតអគ្គលេខាធិការ អគ្គាធិការ អគ្គនាយក ឬថ្នាក់ប្រហាក់ប្រហែល និងអភិបាលរាជធានី-ខេត្ត ដែលនឹងដំណើរការចាប់ពីខែតុលានេះ តទៅតាម Open Learning Campus និង Webinar៕